សូមទំនាក់ទំនងយើងតាមរយៈអស័យដ្ឋាន ផ្ទៈលេខ ៖ :200Eo ផ្លូវ ព្រះសីហនុ ទូរស័ព្ទលេខ: 023 223 968 012 545 218                                                                      
 Can't read Khmer? download khmerunicode here
សូមស្វាគមន៏មកកាន់ទំព័រមេរៀន  

អ្នកគឺស្ថិតនៅ : ទំព័រដើម > II. ច្បាប់ចរាចរផ្លូវគោក > ការប្រើភ្លើង និង សូរស័ព្ទយានជំនិះ

មាត្រា ២៨.

     នៅពេលយប់ ឬពេលថ្ងៃ កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់ ដូចជានៅពេលភ្លៀងខ្លាំងចុះអ័ព្ទ​ឬឆ្លងកាត់ផ្លូវក្នុងរូង អ្នកបើកបរយាននៅលើទ្រូងផ្លូវ ត្រូវប្រើប្រាស់ភ្លើងសញ្ញាតាមល័ក្ខខ័ណ្ឌ ដូចខាង​ក្រោមៈ
  ១-ក្នុងករណីកំពុងប្រើប្រាស់យានយន្តៈ
     ក-ភ្លើងហ្វា : នៅពេលយប់នៅលើទ្រូងផ្លូវដែលគ្មានអគ្គីសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វាដើម្បីមើល​ទៅមុខឲ្យបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំឲ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ។
        ហាមបើកភ្លើងហ្វានៅក្នុងទីក្រុង ឬទីប្រជុំជនដែលមានភ្លើងអគ្គីសនីបំភ្លឺគ្រប់គ្រាន់លើកលែងតែ​ករណីធ្វើសញ្ញាសុំជែង ឬសុំបើកផ្លូវ ដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត។
     ខ-ភ្លើងកូត : ត្រូវប្រើភ្លើងកូត ក្នុងករណីដូចខាងក្រោមៈ
        -នៅពេលយប់ នៅក្នុងទីប្រជុំជន និងក្រៅទីប្រជុំជន ដែលមានភ្លើងអគ្គីសនីបំភ្លឺតាមផ្លូវ
        -នៅពេលយប់ នៅក្រៅទីប្រជុំជនដែលគ្មានចង្កៀងអគ្គីសនីបំភ្លឺតាមផ្លូវ ក្នុងករណីរៀបនឹង​ជៀសយានមួយផ្សេងទៀត និងនៅពេលបើកបរពីក្រោយជិតយានជំនិះមួយទៀត។
        -នៅពេលថ្ងៃកាលណាមើលមិនសូវច្បាស់ដោយអាកាសធាតុមិនល្អ ដូចជានៅពេលភ្លៀងខ្លាំង​ ឬចុះអ័ព្ទ
        -ភ្លើងកូតអាចប្រើប្រាស់ឆ្លាស់គ្នានឹងភ្លើងហ្វាធ្វើឲ្យមានពន្លឺភ្លឹបភ្លឺតៗ ជាសញ្ញាជំនួសស៊ីផ្លេនៅ​ពេលថ្ងៃ។
     គ-ភ្លើងទីតាំងៈ នៅពេលយប់ ក្នុងទីប្រជុំជនយានជំនិះទាំងឡាយដែលកំពុងបើកបរយ៉ាង​ហោច​ណាស់ក៏ត្រូវមានភ្លើងទីតាំងដែរ ដោយមិនបាច់ប្រើភ្លើងកូត បើសិនជាទ្រូងផ្លូវ មានពន្លឺភ្លើងអគ្គីសនី​គ្រប់គ្រាន់ភ្លើងទីតាំងនេះប្រើប្រាស់សម្រាប់ប្រាប់វត្តមានយាននិង ទំហំយានដល់អ្នកប្រើប្រាស់ផ្លូវ​ដែលមើលពីមុខ។
     ឃ-ភ្លើងផ្សេងៗ : នៅពេលយប់ ឬនៅពេលថ្ងៃដៃលមានអាកាសធាតុមិនល្អ មិនអាចមើលទៅមុខ​ឃើញច្បាស់ អ្នកបើកបរត្រូវប្រើ :
        -ភ្លើងក្រហមៈ សម្រាប់ប្រាប់វត្តមាននៃយានជំនិះ និងទំហំទទឹងយានដល់អ្នកប្រើប្រាស់ផ្លូវ​ដែល​មើលពីក្រោយ
        -ភ្លើងបំភ្លឺផ្លាកលេខៈ សម្រាប់អោយគេមើលសម្គាល់យានជំនិះ ឃើញច្បាស់ពីខាងក្រោយ
        -ភ្លើងទទឺងយានៈ បង្ហាញទទឹងយាន ឬបន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់​ផ្លូវផ្សេងទៀត
        -ភ្លើងសញ្ញាប្តូទិសៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត នៅពេលប្តូទិស​ទៅ​ឆ្វេង ឬទៅស្តាំ
        -ភ្លើងសញ្ញាថយក្រោយៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវនៅខាងក្រោយយាន​នៅ​ពេលធ្វើចលនាថយក្រោយ
        -ភ្លើងស្តុបៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវខាងក្រោយយាន នៅពេលជាន់ ឬចាប់​ហ្វ្រាំង ដើម្បីបន្ថយល្បឿន ឬបញ្ឈប់យាន
        -ភ្លើងសញ្ញាអាសន្នៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត នូវគ្រោះថ្នាក់ដែល​អាចកើតមានឡើង ដូចជានៅពេលអ្នកបើកបរត្រូវបង្ខំចិត្តបើកបរក្នុងល្បឿនយឺត​ដោយមូលហេតុ​អូសសណ្តោងរថយន្តខូច ឬផ្ទុកវត្ថុច្រងេងច្រងាង និងនៅពេលឈប់ ឬចតលើទ្រូងផ្លូវ ក្រៅទីប្រជំ​ជនដោយមូលហេតុយានខូច ឬជាប់ទាក់ទងនឹងគ្រោះថ្នាក់ ឬធ្លាក់ទំនិញមិនអាចលើកវិញបាន​ភ្លាមៗ។
        -ភ្លងចុះអ័ព្វៈ សម្រាប់ប្រើនៅពេលចុះអ័ព្ទ ឬភ្លៀងខ្លាំង។ ភ្លើងចុះអ័ព្ទអាចប្រើដើម្បីជំនួសភ្លើង​កូត ឬអាចប្រើបន្ថែមលើភ្លើងកូតបាន។
     ២-ក្នុងករណីឈប់ ឬចតត្រូវប្រើៈ
        -ភ្លើងទីតាំងៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដែលមកពីខាងមុខ ដឹងពីវត្តមាន និង​ទំហំទទឺងយាន
        -ភ្លើងក្រហមៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ ដែលមកពីខាងក្រោយដឹង ពីវត្តមាន​យាន និងទំហំទទឹងយាន
        -ភ្លើងបំភ្លឺផ្លាកលេខៈ សម្រាប់អោយគេមើលលេខសម្គាល់យានជំនិះ ឃើញច្បាស់ពីខាងក្រោយ
     ៣- ក្នុងករណីរថយន្តត្រូវខូចគាំងនៅលើទ្រូងផ្លូវ ហើយមិនអាចរំកិលយានចេញពីទ្រូងផ្លូវបាន​នោះ ត្រូវប្រើភ្លើងសញ្ញាអាសន្ន ឬសញ្ញាត្រីកោណដាក់ចំងាយ ៣០ម៉ែត្រពីក្រោយរថយន្ត។

មាត្រា ២៩. ការប្រើប្រាស់សូរស័ព្ទយានជំនិះ ត្រូវអនុវត្តដូចខាងក្រោមៈ
     ១-ការប្រើប្រាស់សញ្ញាសូរស័ព្ទ "ស៊ីផ្លេ" ត្រូវអនុញ្ញាតឲ្យប្រើប្រាស់តែនៅពេល​ថ្ងៃដើម្បីឲ្យដំណឹង​ដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើង ជាយថាហេតុ។
     ២-នៅក្រៅទីប្រជុំជន សញ្ញាសូរស័ព្ទនេះ ត្រូវប្រើផងដែរសម្រាប់ឲ្យដំណឹងនៅពេលសុំជែង។
     ៣-សញ្ញាសូរស័ព្ទ ត្រូវប្រើក្នុងរយះពេលខ្លី គឺមិនយូរជាងការចាំបាច់ឡើយ។
     ៤-ចាប់ពីពេលថ្ងៃលិចរហូតដល់ថ្ងៃរះ ការឲ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួស​ដោយសញ្ញា​ភ្លើង​កូតហ្វាឆ្លាស់គ្នា។
     ៥-នៅពេលយប់ ក្នុងទីប្រជុំជន សញ្ញាភ្លើងកូត ហ្វា ឆ្លាស់គ្នាអាចប្រើផងដែរនៅពេលសុំជែង។
     ៦-ចំពោះអ្នកបើកបរយានបម្រើការនគរបាល យោធា អាវុធហត្ថ ពន្លត់អគ្គីភ័យយានសង្គ្រោះ របស់​មន្ទីពេទ្យដែលកំពុងបំពេញភារកិច្ច មានសិទ្ធិប្រើប្រាស់សញ្ញាសូរស័ព្ទពិសេស បានគ្រប់ពេលវេលា។
     ៧-ហាមប្រើស៊ីផ្លេខ្យល់នៅក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីពេទ្យ។

មាត្រា ៣០. ការប្រើភ្លើងសញ្ញា និងសូរស័ព្ទពិសេស ត្រូវអនុវត្តដូចខាងក្រោមៈ
     នៅពេលកំពុងបំពេញភាកិច្ច អ្នកបើកបរយានមានសិទ្ធិអាទីភាពខាងលើនេះអាចបើកបរៈ
        -បញ្រាស់ទិសនៅលើផ្លូវឯកទិស
        -នៅពេលភ្លើងសញ្ញាចរាចរណ៍ បញ្ចេញពន្លឺពណ៌ក្រហម
        -ក្នុងល្បឿនមិនកំណត់
        -ដោយមានសិទ្ធិអាទីភាពលើផ្លូវប្រសព្វ
        -កាត់ ឬជាន់ខ្សែគំនូសបង្ហូតជាប់។
មាត្រា ៣១. 
     ការបំពាក់សញ្ញាសូរស័ព្ទ ភ្លើងបំភ្លឺ ឬភ្លើងលំអរផ្សេងៗទៀត ក្រៅពីការកំណត់លក្ខណៈបច្ចេកទេស​របស់យានជំនិះ ត្រូវហាមឃាត់។

Up | Down | Top | Bottom
អានតែមេរៀន

ការិយាល័យកណ្ដាល :

ផ្ទះលេខ 209 ផ្លូវ​ 358 សង្កាត់ទួលស្វាយព្រែ ខ័ណ្ឌចំការមន។
ប្រអប់សំបុត្រលេខ ៖ 25452
ទូរសេ័ព្ទលេខ +855 98 883 333
អ៊ីម៉ែល [email protected]
វេបសាយ www.daithomii.com.kh

ការិយាល័យទំនាក់ទំនងមតិ :

ទស្សនាទំព័រសំណួរនិងចំលើយ
ប្រសិនបើលោកអ្នកមានសំណួររឺមតិយោបល់ផ្សេងៗ
ទូរស័ព្ទលេខ +855 98 883 333
អ៊ីម៉ែល [email protected]

ទំព័រ តភ្ចាប់:

​ភ្ចាប់ទៅកាន់ វិទ្យុយើង
ស្វែងរកប័ណ្ណបើកបរតាមID
មើលឈ្មោះប្រលង
Copyright © : Daithom Alright Reserved Designed by: CITA