មាត្រា ៣៥. គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍។
មាត្រា ៣៦. ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវគ្រប់រូបដែល​ពាក់ព័ន្ធ​នឹងគ្រោះថ្នាក់ ឬអ្នកដែលឃើញហេតុការណ៍នេះ ត្រូវអនុវត្តដូចខាងក្រោមៈ
     ១-បញ្ឈប់យានជំនិះរបស់ខ្លួនជាបន្ទាន់ ដោយមិនធ្វើឲ្យរំខាន ឬបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃ​ទៀត។
     ២-ជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍។
     ៣-ហាមប្រើហឹង្សា ឬបង្កជម្លោះរវាងភាគីពាក់ព័ន្ធ។
     ៤-ហាមចាកចេញពីកន្លែងកើតហេតុមុនពេលព្រមព្រៀងគ្នា ឬគ្មានការអនុញ្ញាតពីនគរបាល​ចរាចរណ៍។
មាត្រា ៣៧. បើគ្រោះថ្នាក់កើតឡើងបណ្តាលឲ្យខូចខាតតែសម្ភារៈ ភាគីទាំងពីរអាចសម្រួលគ្នាបាន ដោយមិនចាំបាច់សុំអន្តរាគមន៍ពីមន្ត្រីចរាចរណ៍ឡើយ។